មាស សុខសោភា សើមមាត់ នឹងការប្រគំតន្រ្តី តាមខេត្ត

ភ្នំពេញ៖  រដូវកាលមមាញឹក ក្នុងអាជីពសិល្បៈ បានឈានចូលមកដល់ សម្រាប់តារាចម្រៀង ស្រីល្បីឈ្មោះ នៅលើទីផ្សា សិល្បៈ កញ្ញា មាស សុខសោភា បានប្រាប់ឲ្យដឹងថា សព្វថ្ងៃនេះ នាងកំពុងមានភាព មមាញឹក ជាខ្លាំងក្នុងការចេញ ទៅច្រៀង និង សម្តែង នៅតាមបណ្តា ខេត្តផ្សេងៗ។

ជួបជាមួយគេហទំព័រ Looking TODAY នាព្រឹកថ្ងៃទី១៥ ខែមីនា នេះ តារាចម្រៀងសំនៀងធ្ងន់ មាស សុខសោភា បាននិយាយប្រាប់ឲ្យ ដឹងថា “ចាសបង..ការងារសិល្បៈរបស់ខ្ញុំ គឺមានភាពមមាញឹកខ្លាំង ហើយឥឡូវនេះ ខ្ញុំកំពុងតែរៀបចំចេញ ទៅច្រៀងនៅខេត្តកំពង់ធំ ក្នុងយប់នេះ ហើយស្អែកខ្ញុំ ត្រូវវិលត្រឡប់មកច្រៀង នៅភ្នំពេញវិញ”។

តារាចម្រៀងល្បីប្រចាំផលិតកម្ម ថោន កញ្ញា មាស សុខសោភា បាននិយាយបន្តថា ចាប់ទាំងពីខែពីរ (ខែកុម្ភៈ) រហូតមកដល់ខែមីនា ឆ្នាំ២០១៣នេះ នាងជាប់រវល់ច្រើន គឺការចេញច្រៀងតាមបណ្តាខេត្ត ។ ដោយក្នុង១ ខែនាងអាចចេញទៅច្រៀងនៅតាមបណ្តាខេត្តបានពី១៤ ទៅ ១៥ ដងឯកណោះ។ ចំណែកការច្រៀងនៅភ្នំពេញក៏មានច្រើនដូចគ្នា ។

កញ្ញា មាស សុខសោភា បានបន្តថា ចំពោះការចេញទៅច្រៀង តាមបណ្តាខេត្ត ឃើញថាមួយរយៈក្រោយនេះ គឺសន្ទុះនៃការគាំទ្រ មានច្រើន។ ម្យ៉ាងទៀតដោយសារ តែរដូវនេះ មានឱកាសចុះច្រៀងតាមខេត្ត ទើបធ្វើឲ្យមានមហាជន ចូលរួមគាំទ្រ និងលើកទឹកចិត្ត។ សុខសោភា បន្តថា ពេលខ្លះក៏បានបោះបង់ ចោលការហៅទៅច្រៀង តាមបណ្តាកម្មវិធី ខនសឺតមួយចំនួន ផងដែរ ដោយសារតែអត់មាន ពេលគ្រប់គ្រាន់។

មាស សុខសោភា បានឲ្យដឹងទៀតថា សម្រាប់ថ្ងៃទី១៩ និង ២០ខែមីនា ឆ្នាំ២០១៣ នេះនាងក៏និងចេញទៅ ច្រៀងនៅឯអន្លង់វែង និង ក្រុងប៉ោយប៉ែត ព្រមទាំងនៅតាមបណ្តា ខេត្តមួយចំនួនទៀត ផងដែរ៕

Posted on March 15, 2013, in ពត៏មានតារា. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: