Daily Archives: March 16, 2013

តូ​តា ធ្វើ​ខួប​មួយឆ្នាំ​២​ដង ផ្អើល​អស់​មនុស្សម្នា

បន្ទាប់ពី​ធ្វើ​ខួប​លើក​ទី​១​នៅក្នុង​សណ្ឋាគារ​ថ្នាក់​ផ្កាយ ផ្អើល​អស់​អ្នកសិល្បៈ កញ្ញា ម៉ាក សែន​សូ​នី​តា ហៅ តូ​តា បាន​ធ្វើ​ខួបកំណើត​ធំ​ទី​២ ទៀត​នា​យប់មិញ​នេះ​ផ្អើល​អ្នករស់នៅ​ក្នុង​ក្រុង​តាខ្មៅ​។ ខួបកំណើត​យប់មិញ​នេះ​របស់​កញ្ញា តូ​តា  គឺជា​ខួប​គម្រប់ ១៩​ឆ្នាំ​។  បើ​តាម​ព័ត៌មាន​ដែល​លេចលឺ គឺថា ការចំណាយ​ក្នុង​ពិធី ស្ទើរ​មិន​លើសខ្វះ​គ្នា​ប៉ុន្មាន​ឡើយ​នឹង​ឆ្នាំ​មុន គឺ​អស់​ក្បែរ​ម៉ឺន​ដុល្លារ​ឯណោះ​។  កញ្ញា តូ​តា ញញឹម​ពព្រាយ​នា​យប់មិញ និង​មមាញឹក​ក្នុង​ការទទួល​ភ្ញៀវកិត្តិយស​របស់​នាង អត់​សូវ​មាន​ពេល​ឲ្យ​អ្នកសារព័ត៌មាន​សាកសួ​រ​ឡើយ ខណៈ​នៅ​ល្ងាច​មិញ​នេះ គេ​ឃើញ​អ្នក​មក​ចូលរួម​យ៉ាងច្រើន​កុះករ ដែល​មាន​ចំនួន​ជាង ៥០​តុ​។