ក្មេង​ស្រី​អាមេរិក​បួន​រូប​​រៃអង្គាស​មនុស្សធម៌​ជួយ​កម្ពុជា

ក្មេង​ស្រី​អាមេរិក​​បួន​រូប​ដែល​មាន​អាយុ​ពី​​ត្រឹម​ ១០ ​ដល់​ ១៤ ​ឆ្នាំ​​សោះ​​​បាន​​​លេចចេញ​គំនិត​រៃអង្គាស​មនុស្សធម៌ ជួយ​​​​​ដល់​កម្ពុជា​លើ​បញ្ហា​ទឹក​ស្អាត។ ​គំនិត​រៃ​អង្គាស​ជួយ​ដល់​កម្ពុជា​នេះ​កើត​ឡើង​នៅ​ពេល​ដែល​ពួកគេ​មក​លេង​ កម្ពុជា​​នឹង​មើល​ឃើញ​ពី​ភាព​ក្រីក្រ​ និង​ស្ថានភាព​រស់នៅ​ដ៏​លំបាក​របស់​ប្រជាជន។

ក្រោយ ​ពេល​ត្រឡប់​ទៅ​សហរដ្ឋ​អាមេរិក​វិញ ​Rae, Maddie, Clara ​និង​ Emmy ​បាន​ធ្វើ​ការ​ស្រាវជ្រាវ​ និង​រក​ឃើញ​ថា ​ការ​ស្លាប់​របស់​កុមារ​កម្ពុជា​ ៧៥% ​គឺ​បណ្ដាល​មក​​ពី​ការ​ប្រើប្រាស់​ទឹក​មិន​ស្អាត។ ​​៩០% ​នៃ​​​​កុមារ​​ទាំង​នោះ​គឺ ​កុមារ​ដែល​មាន​អាយុ​ ​ក្រោម​ ៥ ឆ្នាំ។ ​ដូច្នេះ​ហើយ​ទើប​ពួកគេ​ ​​សម្រេច​ចិត្ត​បង្កើត​គម្រោង​មួយ​ឈ្មោះ​ថា ​”Four Girls for Families” ​ដើម្បី​​​រៃ​អង្គាស​ប្រាក់​ទិញ​ធុង​ចម្រោះ​ទឹក​​​ជួយ​​ដល់​ប្រជាជន​ កម្ពុជា។

ក្មេង​ស្រី​​ទាំង​បួន​រូប​ដែល​រៃ​អង្គាស​ប្រាក់​ជួយ​កម្ពុជា

ក្នុង ​គម្រោង​នោះ​ កុមារី​​ទាំង​បួន​​​បាន​បង្កើត​កាត​ស្វាគមន៍ ​​អាវយឺត ​សៀវភៅ ​និង​គ្រឿង​អលង្ការ​ដោយ​ខ្លួន​ពួកគេ​​ដាក់​លក់​ឲ្យ​មិត្តភ័ក្ដិ ​និង​អ្នក​ដែល​ចាប់​អារម្មណ៍។ ​​ប្រាក់​ដែល​បាន​ពី​ការ​លក់​ទាំង​ស្រុង​ត្រូវ​បាន​​យក​ទៅ​ទិញ​ធុង​ចម្រោះ​ ទឹក​ចែក​ជូន​ប្រជាជន​កម្ពុជា​ដែល​រស់នៅ​តំបន់​ដាច់​ស្រយាល។ ​យោង​តាម​គេហទំព័រ fourgirlsforfamilies.org របស់​កុមារី​ទាំង​បួន​ថា ​ពួកគេ​បាន​ធ្វើ​ដំណើរ​មក​កម្ពុជា​ជា​ថ្មី​នៅ​ថ្ងៃ​ទី​ ១៥ កុម្ភៈ​កន្លង​ទៅ​ដើម្បី​ចែក​ធុង​ចម្រោះ​ទឹក​ដល់​ប្រជាជន​កម្ពុជា។

ក្មេងស្រី​ម្នាក់​នៅ​ពី​មុខ​ធុង​ចម្រោះ​ទឹក​ដែល​នាង​យក​មក​ចែក​ជួន​ប្រជាជន​កម្ពុជា

Posted on March 20, 2013, in ពត៏មានជាតិ, Uncategorized. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: