កម្ពុជា​ធ្វើ​សម​យុទ្ធ​​យោធា​បាញ់​គ្រាប់​ពិត​សប្ដាហ៍​ក្រោយ!

លោក​ឧបនាយក​រដ្ឋ​មន្ត្រី​​​​ ទៀ​ បាញ់​ បាន​ប្រកាស​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ​​​កម្ពុជា​នឹង​​ធ្វើ​សម​យុទ្ធ​យោធា​ដោយ​បាញ់​គ្រាប់​ពិត​នៅ​ថ្ងៃ​ ព្រហស្បតិ៍​​ ទី​២៨​ ​សប្ដាហ៍​ក្រោយ​នេះ​ ​​ក្នុង​នោះ​ក៏​មាន​បាញ់​កាំភ្លើង​ធំ​​ BM-21 ផង​ដែរ​ ​ដើម្បី​​ពង្រឹង​សមត្ថភាព​​​​​​កង​ទ័ព​កម្ពុជា។

លោក​​​​​ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រ​ដ្ឋ​មន្ត្រី​​ក្រសួង​ការពារ​ជាតិ​​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​​នៅ​​​​​​ក្រោយ​​បិទ​បញ្ចប់​វគ្គ​​ ​​​ហ្វឹកហ្វឺន​កង​កម្លាំង​រក្សា​សន្តិសុខ​កម្ពុជា​​​​​នៅ​ខេត្ត​កំពង់ស្ពឺ​ នា​ថ្ងៃ​ពុធ​នេះ​ថា​ ​​នេះ​គឺ​ជា​រឿង​ធម្មតា​​ក្នុង​ការ​បំពាក់​បំប៉ន​​​​កង​ទ័ព​កម្ពុ​ជា ឲ្យ​ចេះ​ប្រើ​​បច្ចេកវិទ្យា​សព្វាវុធ​​​ថ្មីៗ។

លោក​បន្ត​ថា​ ​យើង​ត្រូវ​ការ​បណ្ដុះ​បណ្ដាល​កង​ទ័ព​​នៅ​ទីលាន​ប្រយុទ្ធ​ដើម្បី​ឲ្យ​​ ប្រាកដ​ថា​ កង​ទ័ព​​ចេះ​ប្រើ​ប្រាស់​​អាវុធ​ថ្មី​ៗ​មួយ​ចំនួន​ប្រកប​ដោយ​ប្រសិទ្ធភាព​ និង​សុវត្ថិភាព។

លោក​បាន​ថ្លែង​ទៀត​ថា​ ​​នៅ​ក្នុង​សម​យុទ្ធ​នេះ​ដែរ​ ​​​ក៏​នឹង​​មាន​បាញ់​គ្រាប់​ពិត​កាំភ្លើង​​ធំ​​ BM-21 ​​ផង​​ដែរ។

សម ​យុទ្ធ​​បាញ់​គ្រាប់​ពិត​នេះ​ នឹង​ធ្វើ​ឡើង​នៅ​​​​​​នៅ​ទីលាន​សមយុទ្ធ​ក្នុង​ខេត្ត​កំពង់​ស្ពឺ​​ដែល​មាន​ ចម្ងាយ​ប្រហែល​ ៧០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ។​ ​នៅ​ក្នុង​សម​យុទ្ធ​នេះ​ដែរ​ ​ក៏​នឹង​មាន​រៀប​ចំ​​​ទីលាន​បាញ់​អាវុធ​ថ្មើរជើង បាញ់​កាំភ្លើង​គាំទ្រ​ប្រភេទ​ត្បាល់ បាញ់​កាំភ្លើង​ធំ និង​បាញ់​រថក្រោះ រថពាសដែក​​ផង​ដែរ។

នេះ​ជា​លើក​ទី​ពីរ​ហើយ​ ដែល​​កង​ទ័ព​កម្ពុជា​បាន​ធ្វើ​សម​យុទ្ធ​យោធា​ដោយ​បាញ់​សាក​ល្បង​កាំ​ភ្លើង​ ធំ​ BM-21 ​ ​​ដោយ​កាល​ពី​លើក​ទី​មួយ​បាញ់​សាក​ល្បង​នៅ​ខែ​មីនា​ ឆ្នាំ​២០១០​​ ក្នុង​ពេល​ដែល​ប្រទេស​កម្ពុជា​​​​​​កំពុង​មាន​បញ្ហា​ក្ដៅ​គគុក​ជា​មួយ​ ប្រទេស​ថៃ​​រឿង​ប្រាសាទ​ព្រះវិហារ​។ ​​កាល​នោះ​ កម្ពុជា​បាន​បាញ់​អស់​ចំនួន​ ២១៥​គ្រាប់​ ​ដោយ​បាញ់​ចំ​​ទិសដៅ​ទាំង​អស់​ ​ក្នុង​រយៈ ចម្ងាយ​ពី​ ២០​ ទៅ​ ៤០​គីឡូម៉ែត្រ។

ប្រមុខ​រដ្ឋាភិបាល​ កម្ពុជា​ធ្លាប់​បាន​លើក​ឡើង​ថា​ ​​​​​គ្រាប់​ BM-21 ​មួយ​គ្រាប់​មាន​តម្លៃ​ពី​ ១២០០​ដុល្លារ​ រហូត​ដល់​ ៣៨០០​ដុល្លារ​អាមេរិក។

កម្ពុជា ​បាន​ចាប់​ពង្រឹង​វិស័យ​យោធា​​​គួរ​ឲ្យ​កត់​សម្គាល់​ ចាប់​តាំង​ពី​កម្ពុជា​​មាន​ជម្លោះ​​បញ្ហា​ព្រំដែន​​ជា​មួយ​ប្រទេស​ថៃ​នៅ​ ឆ្នាំ​២០០៨។ ​​​កាល​ពី​ខែ​មករា​ ​​​​​​​​​​រដ្ឋ​មន្ត្រីក្រសួង​ការ​ពារ​ជាតិ​លោក ទៀ បាញ់  ​​ក៏​បាន​ប្រកាស​ពី​ផែន​ការ​ក្នុង​ការ​ពង្រឹង​​​កង​ទ័ព​ជើង​​អាកាស​​​​ផង​ ដែរ​ ​ដោយ​​​​​កម្ពុជា​​បាន​ទិញ​​​នូវ​ឧទ្ធម្ភា​គចក្រ​ចំនួន ១២ គ្រឿង​ពី​ប្រ​ទេស​ចិន​​​​ដោយ​ប្រើ​ប្រាស់​​​​​ប្រាក់​កម្ចី​ ចំនួន ១៩៥ លាន​ដុល្លារ​ពី​ប្រ​ទេស​​​​​មហា​សេដ្ឋកិច្វ​ពិភពលោក​ទី​ពីរ​នេះ​តែ​ម្ដង។

Posted on March 21, 2013, in ពត៏មានជាតិ. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: