Apple ចេញ iOS 6.1.3 កែ​លំអ Lockscreen និង Apple Map

ថ្មីៗ​នេះ Apple បាន​ដាក់​ចេញ iOS 6.1.3 ឱ្យ​អតិថិជន​របស់​ខ្លួន​អាច​ទាញ​បាន​ហើយ ដែល​ជំនាន់​ថ្មី​នេះ​បាន​កែ​លំអ​លើ​បញ្ហា Lock Screen និង Apple Map

 

ដោយ​ហេតុ​មាន​បញ្ហា​មួយ​ចំនួន​ទៅ​លើ Lockscreen និង Apple Map នៅ iOS ជំនាន់​មុន ថ្ងៃ​នេះ Apple បាន​ដាក់​ចេញ​ iOS ជំនាន់​ថ្មី​iOS 6.1.3 ដែល​បាន​កែ​ខៃ​ចំណុច​ខុស​ឆ្គង​ទាំង​ពីរ​នេះ។

ម្ចាស់ iDevice ទាំង​អស់​នឹង​ទទួល​បាន notification បញ្ជាក់​ថា​ ឧបករណ៍​របស់​លោក​អ្នក​អាច Update ជំនាន់ iOS 6.1.3 បាន​ហើយ។ កំណែប្រែ​ជំនាន់​ថ្មី​នេះ នឹង​ជួយ​កែ​លំអ​កំហុស​ឆ្គង​កន្លង​មក ដែល​មាន​នៅ​លើ Lockscreen ពោល​គឺ​ថា អ្នក​ដទៃ​ដែល​មិន​ស្គាល់ password ក៏​អាច Log ចូល​បាន​ដែរ​ដោយ​ចុច​ព្រាវៗ​ទៅ​លើ​ប៊ូតុង “Power”។ ការ​ធ្វើ​ដូច្នេះ​សាចុះសាឡើង​ច្រើន​ដង អាច​បង្ក​ឱកាស​ឱ្យ​គេ​បើក​ចូល​ដល់​កម្មវិធីផ្សេងៗ ជា​ពិសេស​ការ​​លួច​មើល​ព័ត៌មាន​ផ្ទាល់​ខ្លួន​​ដូច​ជា៖ call history, contact, photo, message, ព័ត៌មាន FaceTime និង​ព័ត៌មាន​ផ្ទាល់​ខ្លួន​ដទៃ​ផ្សេង​ទៀត។

កំណែ​ប្រែ​ថ្មី​នេះ​ថែម​ ទាំង​បាន​កែលំអ​លើ​បញ្ហា Apple Map សម្រាប់​បង្ហាញ​លើ​ទឹកដី​ប្រទេស​ជប៉ុន​ដែល​ពី​មុន​មាន​កំហុស​ឆ្គង​លើ​ការ​ អាន​ទិសដៅ​ឆ្ពោះ​ទៅ​កាន់​ទីតាំង​ខុស។ តែ iOS 6.1.3 នេះ​បាន​ដោះស្រាយ​បញ្ហា​នេះ​ជា​មួយ​ការ​បង្ហាញ​រូបភាព 3D បាន​ល្អ​ឡើង​វិញ​ហើយ។

ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ថ្មី iOS 6.1.3 នេះ​មាន​ដាក់​ឱ្យ​ទាញ​យក​បាន​នៅ​គ្រប់ iDevice ទាំង​អស់​រួម​មាន៖ ចាប់​ពី iPhone 3GS ឡើង​ទៅ, ចាប់​ពី iPad 2 ឡើង​ទៅ, និង​ចាប់​ពី iPod ជំនាន់​ទី ៤ ឡើង​ទៅ។ ប្រិយមិត្ត​ក៏​អាច Update តាម iTune បាន​ផង​ដែរ។ ដើម្បី​ទាញ​យក iOS 6.1.3 សូម​ចុច​ត្រង់​នេះ។

ចុច​ត្រង់​នេះ ដើម្បី​តាមដាន​ព័ត៌មាន​បច្ចេកវិទ្យា​ថ្មីៗ

Posted on March 21, 2013, in ទូរស័ព្ទ. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: