LG ចោទ Samsung ថា​ប្រើ​បច្ចេកវិទ្យា​របស់​ខ្លួន

LG បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ទៅ​លើ Samsung ថា​បាន​​ប្រើ​បច្ចេកវិទ្យា Eye Tracking របស់​ខ្លួន​ដែល​មុខងារ​នេះ​មាន​បំពាក់​នៅ​លើ..

LG បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ទៅ​លើ Samsung ថា​បាន​​ប្រើ​បច្ចេកវិទ្យា Eye Tracking របស់​ខ្លួន​ សម្រាប់​​បំពាក់​នៅ​លើ Galaxy S IV។ នេះ​បើ​យោង​តាម​​គេហទំព័រ Geeky-gadgets ម្សិលមិញ។

Samsung បង្ហាញ GS IV កាល​ពី​អាទិត្យ​មុន​នៅ​ទីក្រុង New York ស្រប​ពេល​ដែល​ក្រុមហ៊ុន LG បាន​ប្រកាស​បង្ហាញ​​មុខងារ​  Eye Tracking ឈ្មោះ Smart Video ដាក់​នៅ​លើ  Optimus G Pro ដែល​មាន​តួនាទី​ដូច​គ្នា​ទៅ​នឹង​មុខងារ  Smart Pause  បំពាក់​លើ GS IV ដែរ។

ជុំវិញ ​ការ​ចោទ​ប្រកាន់​នេះ LG បាន​អះ​អាង​ថា ខ្លួន​បាន​ប្រើ​សុំ​សិទ្ធិ​ប្រើប្រាស់​បច្ចេកវិទ្យា Eye Tracking នៅលើ Device របស់​ខ្លួន​ តាំង​ពី​ឆ្នាំ ២០០៩មក​ម្លេះ។ ចំណែក Samsung បាន​បដិសេធន៏​ទាំង​ស្រុង​​ចំពោះ​ការ​ចោទ​នេះ​​ ដោយ​បាន​និយាយ​ថា​​​មុខងារ​ទាំង​ពីរ​នេះ​មាន​​ចំណុច​ខុស​គ្នា។

យ៉ាងណាមិញ LG បាន​បញ្ជាក់​ថា នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​បន្ថែម នៅ​ពេល​ដែល G S IV ដែល​បំពាក់​បច្ចេកវិទ្យា Smart Pause ដែល​ខ្លួន​ចោទ​ប្រកាន់​ ចេញ​លក់​នៅលើទីផ្សារ​នៅ​ខែ​ក្រោយ​នេះ។

មុន​ថ្ងៃដែល  Samsung  បង្ហាញ  GS IV  ជា​ផ្លូវ​ការ​​មាន​​ចចាមអារ៉ាម​​បែកជាអូរហូរជាស្ទឹងមក​​ថា Smartphone នេះ​នឹង​មាន​ភ្ជាប់​មក​ជាមួយ​នូវ​មុខ​ងារ​ថ្មី​គឺ Eye Tracking  រួម​មាន Smart Pause និង Smart Scroll។ តើរឿងរ៉ាវ​រវាង​ក្រុមហ៊ុន​ទាំងពីរ  នឹង​ទៅ​ជា​យ៉ាង​ណា?

ដើម្បី​តាម​ដាន​ព័ត៌មាន​បច្ចេកវិទ្យា​​ថ្មី​សូម​ចុច​ត្រង់​នេះ

Posted on March 21, 2013, in ទូរស័ព្ទ. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: