ប្រតិកម្ម​ថ្មី ពី​សាន់ដេ​រឿង ខេមរៈ សិរីមន្ត គ្រោងដើរ​ចេញ

អ្នក​ចាត់​ការ​ទូទៅ​ក្នុង​ផលិតកម្ម​សាន់ដេ​លោក ឡាយ សុក​ចំរើន បាន​អះអាង​​ជា​ថ្មី​ថា​តារា​ចម្រៀង​ល្បី​ឈ្មោះ​លោក ខេមរៈ សិរីមន្ត ស្ថិត​នៅ​ក្នុង​ទ្រនំ​សាន់ដេ​រហូត​គ្មាន​ថ្ងៃ​ដើរ​ចេញ​នោះ​ទេ។

លោក ឡាយ សុក​ចំរើន បាន​អះអាង​ដោយ​ជំហរ​រាំង​មំាដូច្នេះ ​​បន្ទាប់​ពី​មាន​ដំណឹង​លេច​លឺ​ថា តារា​ចម្រៀង​ល្បី​ឈ្មោះ​​ដែល​រួច​​ជីវិត​ពី​គ្រោះ​ថ្នាក់​ចរាចរ​ដ៏​រន្ធត់​ ​កាល​ពី​ពេល​ថ្មី​ៗ នឹង​ចាកចេញ​ពី​សាន់ដេ​នៅ​ក្រោយ​ចូល​ឆ្នាំ​។ ស្រប​ជា​មួយ​នោះ ​ក៏​មាន​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​បាន​ចុះ​ផ្សាយ​ថា ​ត្រកូល​ “ខេមរៈ” ទាំង​បី​នឹង​ចេញ​ទៅ​បង្កើត​ផលិតកម្ម​ផ្ទាល់​ខ្លួន​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​ នេះ។

​ប្រតិកម្ម​​ចំពោះ​ការ​លើក​ឡើង​នេះ ​អ្នក​ចាត់​ការ​ទូទៅខាង​លើ ​បាន​លើក​ឡើង​ថា “ខ្ញុំ​សូម​បញ្ជាក់​ចុង​ក្រោយ​នេះ​ថា ​លោក ខេមរៈ សិរីមន្ត​ នៅ​សាន់ដេ​នេះ ​យូរអង្វែង​តទៅ​ទៀត​គ្មាន​បំណង​ដើរ​ចេញ​ទេ”។

លោក ឡាយ សុក​ចំរើន បាន​បន្ត​ថា​ ព័ត៌មាន​ដែល​លេច​លឺ​ថា​លោក ខេមរៈ សិរីមន្ត គ្រោង​ចេញ​ពី​ផលិតកម្ម​សាន់​ដេ​​ លោក​លឺ​ជាង​១០​ទៅ​២០​ដង​ទៅ​ហើយ​ តែសុទ្ធ​តែ​​មិន​មែន​ជា​ការ​ពិត​ទាំង​អស់ ពោល​គឺ​នៅ​តែ​ដដែល ​ដោយ​តារា​ចម្រៀង​រូប​នេះ​នៅ​តែ​មាន​វត្តមាន​នៅ​សាន់ដេ។ ដូច្នេះ​ការ​ចុះ​ផ្សាយ​របស់​បណ្ដាញ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​នោះ គ្រាន់តែ​ចង់​​ឱ្យ​សៀវភៅ​របស់​ពួកគេ​លក់​ដាច់ និង​បំភ័ន្ត​ភ្នែក​ទស្សនិកជន​តែ​ប៉ុណ្ណោះ។

ដូច្នេះ​ហើយ លោក​បាន​ស្នើ​​ទៅ​ដល់​បណ្ដាញ​សារព័ត៌មាន​ទាំង​អស់​ឱ្យ​ចុះ​​ផ្សាយ​តែ​ ព័ត៌មានណា​​ ដែល​ជា​ការ​ពិត ​ត្រឹមត្រូវ​ ដើម្បី​ធ្វើ​ឱ្យ​ទស្សនិកជន​ និង​អ្នក​សិល្បៈ​គេ​គាំទ្រ។ ផ្ទុយ​ពី​នេះ ប្រសិន​បើ​ព័ត៌មាន​នោះ ធ្វើ​ឲ្យ​មាន​ការ​​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ផលិតកម្ម​របស់​លោក ​លោក​នឹង​មាន​វិធានការ​​តាម​ផ្លូវ​ច្បាប់ភ្លាម។

លោក ឡាយ សុក​ចំរើន បាន​សង្កត់​ធ្ងន់​ថា​ សាន់ដេ​ ជា​ទ្រនំ​ល្អ​សម្រាប់​តារា​ចម្រៀង​ លោក ខេមរៈ សិរីមន្ត តាំង​ពី​តារា​ចម្រៀង​រូប​នេះ​ចូល​មក​ដំបូង​ម្ល៉េះ។ ម្យ៉ាង​ទៀត ​ទ្រនំ​នេះ​ លោក ខេមរៈ សិរីមន្ត ក៏​ស្ថិត​នៅ​ខ្ពស់​ជាង​គេ​ដែរ ​ដូច្នេះ​គ្មាន​ហេតុផល​ណា​មួយ​ដែល​​អ្នក​ចម្រៀង​មាន​ប្រភព​មក​ពី​ខេត្ត​ កំពង់ចាម​មួយ​នេះ​ត្រូវ​បោះបង់​ចោល​នោះ​ទេ។

​លោក ខេមរៈ សិរីមន្ត បាន ​ជួប​ហេតុការណ៍​​គ្រោះ​ថ្នាក់​ចរាចរ​ដ៏​អាក្រក់​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​ លេខ​៤កាល​ពី​ថ្ងៃ​ទី ៧ ខែ​មីនា ឆ្នាំ​២០១៣​កន្លង​ទៅ។ ក្នុង​ហេតុការណ៍​នោះ ធ្វើ​ឱ្យ​មនុស្ស​ជិត​១០​​នាក់​ របួស និង​ស្លាប់​បាត់​បង់​ជីវិត ប៉ុន្តែ​តារា​ចម្រៀង​លោក ខេមរៈ សិរីមន្ត ត្រូវ​គេ​ចាត់​ទុក​ថា ជីវិត​ថ្លៃ ព្រោះ​គ្មាន​គ្រោះ​ថ្នាក់​អ្វី​ធំ​ដុំ​ទេ។

យ៉ាង​ណា​ក៏​ដោយ តាម​ការ​បញ្ជាក់​ពី​លោក ឡាយ សុក​ចំរើន មក​ទល់​នឹង​ពេល​នេះ​ ​តារា​ចម្រៀង ខេមរៈ សិរីមន្ត មិន​ទាន់​អាច​ចេញ​ច្រៀង​នៅ​តាម​កម្មវិធី​ ឬ​ការ​​ប្រគំ​តន្ត្រី​ផ្សេងៗ​នៅ​​ឡើយ​ទេ​ ដោយ​លោក ស្នាក់​នៅ​តែ​ផ្ទះ​ ដើម្បី​ព្យាបាល​ផ្លូវ​ចិត្ត ចាំ​​រហូត​ដល់​ចូល​ឆ្នាំ​ហើយ​ទើប​អាច​ច្រៀង​វិញ​បាន៕

Posted on March 30, 2013, in ពត៏មានតារា. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: