លឿន​ម៉េស! Apple រួចរាល់​ត្រៀម​ chip សម្រាប់ iPhone 6 ហើយ?

iPhone 6 ដែល​មនុស្ស​រាល់​គ្នា​រំពឹង​ថា Apple ប្រាកដ​ជា​​នឹង​ចេញ​ដាច់​ខាត​ជា​ស៊េរី​បន្តបន្ទាប់​តាម​ទម្លាប់​របស់​ ក្រុមហ៊ុន​ដូច​ជំនាន់ iPhone 4, iPhone 4S និង​រហូត​ដល់ iPhone 5 សព្វ​ថ្ងៃ មក​ដល់​ពេល​នេះ​មាន​របាយការណ៍​ចេញ​ពី​គេហទំព័រ​ដ៏​ល្បី Digitime អះអាង​ថា​ស៊េរី​ថ្មី​នេះ​នឹង​ចេញ​ប្រឡូក​នៅ​ឆ្នាំ ២០១៤ ខាង​មុខមិន​ខានឡើយ​។

រូប​គំរូ iPhone 6

របាយការណ៍​ពី Digitime ដដែល​នេះ​បាន​អះអាង​យ៉ាង​ច្បាស់ ១០០% ថា Apple កំពុង​កុម្ម៉ង់​ទិញ application processor (AP) ពី​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈីប​តៃវ៉ាន់​ដ៏​ល្បី​​ឈ្មោះ​មួយ​គឺ TSMC។ សកម្មភាព​នេះ​គេ​ជឿ​ថា ក្រុមហ៊ុន​អាមេរិក​ដ៏​មាន​ឈ្មោះ​បោះ​សំឡេង​នេះ​ ប្រាកដ​នឹង​ចាប់ផ្ដើម​សង្វាក់​ផលិតកម្ម iPhone ក៏​ដូច​ជា iDevice ដទៃ​ទៀត​នៅ​ដើម​ឆ្នាំ ២០១៤ ខាង​មុខ​ជា​ពុំ​ខាន។

យ៉ាង​ណាក្ដី របាយការណ៍​ពុំ​បាន​បញ្ជាក់​ពី​ប្រភេទ System on Chip (SoC) ដែល Apple គ្រោង​នឹង​បំពាក់​នៅ​លើ iPhone 6 នោះ​ទេ តែ​មាន​មតិ​យ៉ាង​ច្រើន​បាន​អះអាង​ដូចៗ​គ្នា​ថា​ប្រកាដ​ជា​ប្រភេទ A7 ឬ A7X ពុំ​ខាន។

របាយការណ៍ ​ថែម​ទាំង​នៅបាន​លើកឡើង​ខ្លះៗ​អំពី​ទំនាក់ទំនង​រវាង​អតិថិជន​កុម្ម៉ង់​ទិញ​ បន្ទះ chip (Apple) និង​អ្នក​លក់ Samsung ថា​ទាំង​ពីរ​ក្រុមហ៊ុន​នឹង​នៅតែបន្ត​ចង​សម្ពន្ធភាព​ដោយ Apple នៅតែបន្ត​កុម្ម៉ង់​ឈីប​ប្រភេទ A4, A5, A5X, A6, A6X ពី Samsung បន្ត​ដដែល។ គេជឿថា Samsung កំពុង​បន្ត​អភិវឌ្ឍ​ប្រភេទ​ឈីប​ដែល​បាន​បំពាក់​នៅ​លើ​ស៊េរី iPhone, iPad និង iPod Touch សព្វ​ថ្ងៃ​ដើម្បី​ឱ្យ​កាន់​តែ​មាន​សមត្ថភាព​ដំណើរការ​បាន​កាន់​តែ​ប្រសើរ​ ជាង​មុន​ ដើម្បី​​បំពាក់​លើ iPhone 5S ដែល​រំពឹង​បង្ហាញ​វត្តមាន​នៅថ្ងៃ​ទី២០ ខែ​មិថុនាខាង​មុខ​នេះ (តែ​មិន​មែន​ឈីប A7, A7X ដែល​បំពាក់​លើ iPhone 6 នោះ​ទេ)។

កន្លង​មក​ក៏​ធ្លាប់​មាន​ការ​លើកឡើង​ពី​លក្ខណៈ​សម្បត្តិ​ខ្លះៗ​របស់ iPhone ជំនាន់​ថ្មី​ទី៨ នេះ​ដែរ​ថា ​​​អេក្រង់​ទំហំ ៤,៨អ៊ីញ, បំពាក់ processor ចេញ​ថ្មី 8-Core ដំណើរការ​បាន​កាន់​តែ​លឿន​​ជាង iPhone 5S, ប្រើប្រព័ន្ធ​ប្រតិបត្តិការ iOS 7 នឹង​បង្ហាញ​រូបរាង​ពិតប្រាកដ​នៅ​ខែ​មិថុនា ​ឆ្នាំ​ក្រោយ ២០១៤។

Posted on May 6, 2013, in ទូរស័ព្ទ. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: